
កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា។
កិច្ចប្រជុំកំពូលនេះនឹងប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំនេះក៏ជាឱកាសពង្រឹងចំណងរវាងសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងបង្ហាញពីតួនាទីដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
កិច្ចព្រមព្រៀងទ្វេភាគីមួយចំនួននឹងត្រូវចុះហត្ថលេខា ខណៈដែលការផ្លាស់ប្តូរវប្បធម៌នឹងបង្ហាញពីបេតិកភណ្ឌភាសា និងវប្បធម៌ដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រ។
តើហ្វ្រង់កូហ្វូនីជាអ្វី?

ហ្វ្រង់កូហ្វូនីសំដៅលើក្រុមមនុស្សប្រុសស្រីដែលប្រើប្រាស់ភាសាបារាំងក្នុងការទំនាក់ទំនង ដែលបច្ចុប្បន្នមានប្រមាណជិត ៣៩៦ លាននាក់។
ហ្វ្រង់កូហ្វូនីក៏ជាឈ្មោះអង្គការដែលផ្តោតលើការផ្សព្វផ្សាយភាសា វប្បធម៌ តាមរយៈការលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស គាំទ្រការអប់រំ ការបណ្តុះបណ្តាល ឧត្តមសិក្សា ការស្រាវជ្រាវ អភិវឌ្ឍកិច្ចសហប្រតិបត្តិការ ដោយបម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាពជាមួយសមាជិក ៩០ រដ្ឋ និងមានឈ្មោះផ្លូវការ “អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី - International Organisation of La Francophonie (OIF)”។
ហ្វ្រង់កូហ្វូនីជាតួលេខ
៣៩៦លាន
អ្នកនិយាយភាសាបារាំង
Observatoire de la langue française ឆ្នាំ២០២៦
៩០
រដ្ឋ និងរដ្ឋាភិបាលជាសមាជិក
- ៥៣ សមាជិកពេញសិទ្ធិ
- ៥ សមាជិកមិនពេញសិទ្ធិ
- ៣២ សមាជិកសង្កេតការណ៍
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)
ស្ថាបនិក នៃហ្វ្រង់កូហ្វូនី
Les fondateurs de la Francophonie

Habib Bourguibaអតីតប្រធានាធិបតីទុយនីស៊ី 
Hamani Dioriអតីតប្រធានាធិបតីនីហ្សេ 
ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា 
Léopold Sédar Senghorអតីតប្រធានាធិបតីសេនេហ្គាល
ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កម្ពុជាបានក្លាយជាផ្នែកមួយនៃហ្វ្រង់កូហ្វូនី តាំងពីដើមដំបូងមក។
គោលដៅ
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមានបេសកកម្មធ្វើឱ្យសម្រេចនូវសាមគ្គីភាពរវាងរដ្ឋ និងរដ្ឋាភិបាលជាសមាជិក ព្រមទាំងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសជាសមាជិក។ អង្គការ OIF គាំទ្រដល់រដ្ឋជាសមាជិកក្នុងការបង្កើត ឬពង្រឹងគោលនយោបាយរបស់រដ្ឋសមាជិក ដឹកនាំសកម្មភាពនយោបាយអន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី លើបេសកកម្មចម្បងចំនួនបួន តាមការកំណត់របស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី៖
- 01
លើកកម្ពស់ភាសាបារាំង វប្បធម៌ និងភាសាផ្សេងៗ
- 02
លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
- 03
គាំទ្រការអប់រំ ការបណ្តុះបណ្តាល ឧត្តមសិក្សា និងការស្រាវជ្រាវ
- 04
អភិវឌ្ឍកិច្ចសហប្រតិបត្តិការ បំរើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
Sommets de la Francophonie
- ១៩៨៦១
បារាំងប៉ារីស - ១៩៨៧២
កាណាដាកេបិច - ១៩៨៩៣
សេនេហ្គាលដាកា - ១៩៩១៤
បារាំងប៉ារីស - ១៩៩៣៥
ម៉ូរីសហ្គ្រង់បេ - ១៩៩៥៦
បេណាំងកូតូនូ - ១៩៩៧៧
វៀតណាមហាណូយជាលើកដំបូងនៅអាស៊ី - ១៩៩៩៨
កាណាដាម៉ុងតុន - ២០០២៩
លីបង់បេរូត - ២០០៤១០
បួគីណាហ្វាសូវ៉ាហ្គាឌូហ្គូ - ២០០៦១១
រូម៉ានីប៊ូការ៉េស្ត - ២០០៨១២
កាណាដាកេបិច - ២០១០១៣
ស្វីសម៉ុងត្រឺ - ២០១២១៤
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគីនស្ហាសា - ២០១៤១៥
សេនេហ្គាលដាកា - ២០១៦១៦
ម៉ាដាហ្គាស្ការអង់តាណាណារីវ៉ូ - ២០១៨១៧
អាមេនីយេរ៉េវ៉ាន - ២០២២១៨
ទុយនីស៊ីជែបា - ២០២៤១៩
បារាំងវីលែរកូត្រេ និងប៉ារីស - ២០២៦២០
កម្ពុជាភ្នំពេញជាលើកដំបូងនៅកម្ពុជា

Le Royaume du Cambodge
ព្រះរាជាណាចក្រកម្ពុជា
ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ កម្ពុជាស្វាគមន៍ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃពិភពលោកនិយាយភាសាបារាំង មកកាន់រាជធានីភ្នំពេញ។
- កិច្ចប្រជុំកំពូលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
- ទី១
- ខែវិច្ឆិកា ឆ្នាំ២០២៦ រាជធានីភ្នំពេញ
- ១៣-១៧
- រដ្ឋ និងរដ្ឋាភិបាលជាសមាជិក
- ៩០
Phnom Penh en 1965
ភ្នំពេញ ឆ្នាំ១៩៦៥





ស្ថាបត្យករ
វ៉ាន់ ម៉ូលីវណ្ណ ១៩២៦-២០១៧
ស្ថាបត្យករនៃអគារសំខាន់ៗថ្មីរបស់រាជធានីភ្នំពេញ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។


Musique composée par le Roi Norodom Sihanouk
តន្ត្រីព្រះរាជនិពន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ

កំពុងចាក់
Rose de Phnom Penh
ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ
Bienvenue au Cambodge
ស្វាគមន៍មកកាន់កម្ពុជា
ពីរាជធានីលើដងទន្លេមេគង្គ ដល់ភូមិតាមមាត់ទន្លេ និងមុខម្ហូបខ្មែរ ជាការស្គាល់ដំបូងអំពីប្រទេសម្ចាស់ផ្ទះ។
Phnom Penh





Mékong





Cuisine khmère





Village de la Francophonie
ភូមិហ្វ្រង់កូហ្វូនី
រយៈពេល ៥ថ្ងៃ សួនច្បារមុខវត្តបទុមវតី ដែលជាតំបន់បេះដូងនៃរាជធានីភ្នំពេញ នឹងក្លាយជាទីជួបជុំនៃពិភពលោកនិយាយភាសាបារាំង ជាមួយពន្លាជាតិ ម្ហូបអាហារ ការសម្តែងសិល្បៈ និងកិច្ចសន្ទនាតាមប្រធានបទ។
- ខែវិច្ឆិកា ឆ្នាំ២០២៦
- ១៣-១៧
- ពន្លាជាតិ
- ~៩០
- តំបន់សម្រាប់ទស្សនា
- ៥

ផែនទីភូមិ

Site du Sommet
ទីតាំងកិច្ចប្រជុំកំពូល

OCIC Convention Center
ទីក្រុងរណបជ្រោយចង្វារភូមិដើមគរ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ«ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹម ហ្វ្រង់កូហ្វូនី»


ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
ជួបគ្នានៅភ្នំពេញ










